សំ1. តើម៉ូតូ Honda Dream 2022 ស៊ែរីថ្មីបង់រំលស់មួយខែប៉ុន្មាន?
ចំ1. ម៉ូតូ Honda Dream 2022
សំ2. អតិថិជនចាស់ ហើយចង់យកម្ដងទៀត តើក្រុមហ៊ុនមានការបញ្ចុះតម្លៃសម្រាប់អតិថិជនចាស់ដែរឬទេ?
ចំ2. ក្រុមហ៊ុនមានបន្ថែមជាសម្ភារៈប្រម៉ូសិនជាច្រើន ជូនដល់អតិថិជនវិញ
សំ3. ដើម្បីបង់រំលស់ម៉ូតូបាន តើត្រូវមានឯកសារអ្វីខ្លះ?
ចំ3. មានអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ប្រាក់ចំណូល
សំ4. បើមិនមានប្រាក់ចូលរួម តើអាចរំលស់បានដែរទេ?
ចំ4. អាចបង់រំលស់បាន
សំ5. តើការបង់រំលស់ម៉ូតូ មានរយៈពេលប៉ុន្មានឆ្នាំ?
ចំ5. មានរយៈពេលពី 12ខែ ដល់ 36ខែ
សំ6. តើតម្រូវឱ្យមានអ្នកធានាដែរឬទេ?
ចំ6. មិនតម្រូវឱ្យមានអ្នកធានាទេ
សំ7. បើសិនជាកំពុងជាប់បង់រំលស់ជាមួយស្ថាប័នផ្សេង តើអាចបង់រំលស់បានដែរឬទេ?
ចំ7. អាចបង់រំលស់បាន ឱ្យតែមានលទ្ធភាពគ្រប់គ្រាន់
សំ8. បើធ្លាប់មានប្រវត្តិបង់សងយឺតយ៉ាវ ឬខូចឈ្មោះព្រោះធានាឱ្យគេ តើអាចបង់រំលស់បានដែរឬទេ?
ចំ8. អាចបង់រំលស់បាន បើមានហេតុផលគ្រប់គ្រាន់
សំ9. តើការបង់រំលស់ មានអត្រាការប្រាក់គោលប៉ុន្មាន?
ចំ9. អត្រាការប្រាក់សមរម្យ ក្រុមការងារនឹងជម្រាបជូនលម្អិតបន្ថែម
សំ10. បើសិនជាអ្នកធ្វើការកាស៊ីណូ កម្មករសំណង់ បុគ្គលិកក្រុមហ៊ុន... តើអាចបង់រំលស់បានដែរឬទេ?
ចំ10. អាចបង់រំលស់បាន
សំ11. ចុះបើអ្នករកស៊ី ឬអាជីវករ តើអាចបង់រំលស់បានដែរឬទេ?
ចំ11. អាចបង់រំលស់បាន ក្រុមការងារនឹងធ្វើការសិក្សាជាក់ស្តែង
សំ12. តើឯកសារសម្រាប់អ្នកធានាមានអ្វីខ្លះ?
ចំ12. មានដូចគ្នាទៅនឹងអតិថិជនដែរ
សំ13. តើការស្នើបង់រំលស់មានរយៈពេលប៉ុន្មានថ្ងៃ ទើបទទួលបានផលិតផល?
ចំ13. បើមានឯកសារគ្រប់គ្រាន់ត្រឹមតែ 2 – 3 ម៉ោងប៉ុណ្ណោះ
សំ14. តើនៅខេត្តអាចបង់រំលស់បានទេ?
ចំ14. អាចបង់រំលស់បាន